ពិតណាស់កន្លងមកមានព័ត៌មានជាច្រើននិយាយពី iPhone ជំនាន់ទី ៨ របស់
Apple ដែលល្បីថានឹងមានការរចនាអេក្រង់កាន់តែធំជាងមុន
ដែលធ្វើឲ្យគ្រប់ៗគ្នាមានការចាប់អារម្មណ៍ជាខ្លាំង។
លេចឮព័ត៌មាននេះ
មានប្រិយមិត្តអ្នកគាំទ្រមួយចំនួនបានលួចរំភើបក្នុងចិត្តរួច
ទៅហើយ និងគិតថាបើដូចតាមការចុះផ្សាយមែន
ប្រាកដជាល្អជាក់ជាមិនខាន។
អានអត្ថបទ៖ វីដេអូ iPhone 6 ចេញប៉ះរូប concept Galaxy S5 ផ្អើលសាធារណជនមិនសរសើរមិនបាន
សុជាតិ និស្សិតសាកលវិទ្យាន័រតុន ដែលជាអ្នកនិយមលេងស៊េរី
iPhone
ជាច្រើនជំនាន់បានបង្ហាញការគាំទ្រសម្រាប់ការរចនាអេក្រង់ធំ
ជាងមុនរបស់ iPhone ជំនាន់ក្រោយ បន្ទាប់ពីឮថាក្រុមហ៊ុន Apple
គ្រោងរចនាទាយាទជំនាន់ក្រោយឲ្យកាន់តែប្លែកជាងមុន។
”ជាព័ត៌មានដ៏រីករាយ ហើយខ្ញុំនឹងគាំទ្រពេញទំហឹង
សម្រាប់ការរចនាអេក្រង់កាន់តែធំជាងមុន iPhone
ជំនាន់ក្រោយដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់កាន់តែពេញចិត្តក្នុងការ
ប្រើប្រាស់ iPhone និងបន្តការគាំទ្របន្ថែមទៀត”។
ជាច្រើនជំនាន់មកហើយ Apple បានរចនាអេក្រង់ទូរសព្ទរបស់ខ្លួនពី ៣
ទៅ ៤ អ៊ីង ហើយដែលធ្វើឲ្យមានការរិះគន់ពីអ្នកប្រើប្រាស់មួយចំនួន។
លោក ហេង សេងអាន អ្នកជំនួញ និងក៏ជាអ្នកគាំទ្រផលិតផលរបស់
Apple មួយរូបបានប្រាប់ថា
ក្រៅពីសំឡឹងលើគុណប្រយោជន៍លើមុខងារប្រើប្រាស់ បើគិតលើអេក្រង់
លោកក៏ចាប់អារម្មណ៍និងឲ្យតម្លៃខ្ពស់ក្នុងការទិញយកទៅប្រើប្រាស់
នោះដែរ។
លោកថា កន្លងទៅ ការរចនាអេក្រង់របស់ iPhone
តូចពេកពិបាកក្នុងការប្រើប្រាស់
និងធ្វើឲ្យរិះគន់ពីអ្នកប្រើប្រាស់មួយចំនួន។ លោកបន្តថា បើ iPhone 6
បំពាក់អេក្រង់ធំជាងមុន ពិតជាពិសេសខ្លាំងណាស់។
យ៉ាណាលោកនឹងចាំមើល តើទាយាទជំនាន់ក្រោយរបស់ Apple នេះ
នឹងអស្ចារ្យដល់កម្រិតណា។
គិតត្រឹម iPhone 4s ចុះក្រោម គ្រប់ស៊េរីទាំងអស់របស់ Apple
បំពាក់អេក្រង់ត្រឹមតែ ៣,៥ អ៊ីញប៉ុណ្ណោះ។ ប៉ុន្តែ ឆ្នាំ ២០១២
ក្រុមហ៊ុន Apple បានបង្កើតយុទ្ធសាស្ត្រថ្មីដែលពង្រីកអេក្រង់ iPhone
ទៅ ៤ អ៊ីញ បន្ទាប់ពីមើលឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់
និងជាពិសេសប្រជាប្រិយភាពផលិតផលរបស់ក្រុមហ៊ុនគូប្រកួតប្រជែង។
លោក សូឡី មេជាងរោងពុម្ពមួយកន្លែងបានឲ្យដឹងថា បើ iPhone 6
មានអេក្រង់ធំមែនលោកគិតថា Apple កាន់តែមានប្រជាប្រិយភាពថែមទៀត។
លោកបានតាមដានព័ត៌មានមួយចំនួនដែលទាក់ទង iPhone 6
លោកសង្ឃឹមនឹងជឿជាក់ថា iPhone 6
ពិតជាមានអេក្រង់ធំជាងជំនាន់មុនៗពិតប្រាកដមែន។
យោងតាមព័ត៌មានអន្តរជាតិមួយចំនួនបានលួចឲ្យដឹងថា
ទាយាទជំនាន់ក្រោយរបស់ Apple គឺ iPhone 6
នឹងបំពាក់អេក្រង់ពីរជម្រើសគឺ អេក្រង់ ៤,៥ អ៊ីញ និងអេក្រង់ ៥ អ៊ីញ។
ប៉ុន្តែបើតាមការស្ទាបស្ទង់ក្រៅផ្លូវការមួយរបស់ Sabay
បានបង្ហាញថាពលរដ្ឋកម្ពុជាស្រលាញ់ពេញចិត្ត iPhone 6 ដែលមានទំហំ
៥.៥ អ៊ីញ ជាជម្រើសដ៏ប្រសើរសម្រាប់ពួកគេ។ ចុចទីនេះ ដើម្បីមើលការការធ្វើស្ទាបស្ទង់នេះ។
អានអត្ថបទ៖ iPhone 6 ចេញគំរូម៉ាអេមទៀតហើយ។
បន្តអាន៖ ព័ត៌មានផ្សេងៗជុំវិញ iPhone 6។
អត្ថបទ៖ ដារ៉ាឆានី
Resource:http://news.sabay.com.kh