ទំព័រនេះ Sabay សូមលើកយកលក្ខណៈសម្បត្តិទាំងឡាយដែលលេចឮកន្លងមកជាបន្តបន្ទាប់ ដូចខាងក្រោម៖
ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៤
របាយការណ៍គួរទុកចិត្តបានមួយពីគេហទំព័រ SamMobile ថ្ងៃនេះបានឱ្យដឹងទាក់ទងលក្ខណៈសម្បត្តិ កំពូល Smartphone Galaxy S5 ថានឹងមានមុខងារស្កេនម្រាមដៃ (fingerprint scanner) ដែលអាចបំពាក់នៅលើ home button។ ចំណែកប្រព័ន្ធប្រតិបត្តិការគឺ Android 4.4 KitKat។
ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៤
ក្រុមហ៊ុន Samsung
ផ្ញើលិខិតអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងព្រឹត្តិការណ៍ Samsung
Unpacked 5 ដែលនឹងប្រារព្ធធ្វើក្នុងទីក្រុង Barcelona
ប្រទេសអេស្ប៉ាញថ្ងៃទី២៤ កុម្ភៈខាងមុខ … លំអិត …។
ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ២០១៤អនុប្រធានក្រុមហ៊ុន Samsung លោក Dong-hoon Chang និងជាប្រធានផ្នែករៀបចំយុទ្ធសាស្ត្រឌីហ្សាញ បានបង្ហើបថា Galaxy S5 នឹងចេញនៅសមាជ MWC 2014 ចុងខែកុម្ភៈនេះ … លំអិត …។
ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៤
Samsung ប្រកាសចេញបច្ចេកវិទ្យាបន្ទះ chip ថ្មីដំបូងរបស់ខ្លួនគឺ 8Gb (ទំហំ 1GB) LPDDR4 mobile DRAM ដែលអាចច្របាច់បញ្ចូលជាពុម្ពតែមួយទំហំរហូតដល់ 4GB ត្រូវរំពឹងនឹងប្រើនៅលើ Galaxy S5។ chip ថ្មីនេះមានល្បឿនលឿនជាង LPDDR3 ដែលបំពាក់លើ Smartphone សព្វថ្ងៃដល់ទៅ ៥០% ឯណោះ … លំអិត …។
ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៤
Samsung ប្រកាសចេញបច្ចេកវិទ្យាបន្ទះ chip ថ្មីដំបូងរបស់ខ្លួនគឺ 8Gb (ទំហំ 1GB) LPDDR4 mobile DRAM ដែលអាចច្របាច់បញ្ចូលជាពុម្ពតែមួយទំហំរហូតដល់ 4GB ត្រូវរំពឹងនឹងប្រើនៅលើ Galaxy S5។ chip ថ្មីនេះមានល្បឿនលឿនជាង LPDDR3 ដែលបំពាក់លើ Smartphone សព្វថ្ងៃដល់ទៅ ៥០% ឯណោះ … លំអិត …។
ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៤
ខណៈ Samsung អះអាងថាខ្លួនកំពុងផលិតអេក្រង់ទូរសព្ទគុណភាពខ្ពស់ resolution ពី 2K ទៅ 4K នោះ Galaxy S5 ក៏ត្រូវបានរំពឹងនឹងបានភ្លក់រស់ជាតិថ្មីនេះដែរ។ នេះបើតាមព័ត៌មានទទួលបានពីសិក្ខាសាលាស្ដីពីផែនការបច្ចេកវិទ្យា អេក្រង់ឆ្នាំ២០១៤ របស់ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង។ បើ GS5 គាំទ្រ resolution 2K មែន នោះនឹងមានអេក្រង់ប្រភេទ AMOLED QHD 2560 x1440 ធំជាង Galaxy S4 ដែលមានត្រឹម 1080 x1920px … លំអិត …។
ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៤
របាយការណ៍គេហទំព័រ redmondpie ឱ្យដឹងថា GS5 នឹងពុំដូចចចាមអារ៉ាមដែលលើកឡើងថា មានបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនោះទេ តែនឹងមានមុខងារស្កេនក្រយៅដៃជំនួសវិញ … លំអិត …។
ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤
គេហទំព័រ SamMobile អះអាងថា Galaxy S5 នឹងមានបច្ចេកវិទ្យាថ្មគុណភាពខ្ពស់ កម្រិតថាមពល 2900mAh ខ្ពស់ជាង Galaxy S4 ដែលមានត្រឹម 2600mAh ហើយថ្មប្រភេទ Li-on សាកថ្មឆាប់ពេញជាងជំនាន់មុនៗ។ ដោយសារតែបែបនេះ GS5 ត្រូវរំពឹងថា នឹងកាន់ថ្មជាង GS4 ២០%។ ប្រភេទថ្មនេះបង្កើតដោយក្រុមហ៊ុន Amprius មូលដ្ឋាននៅ Silicon Valley … លំអិត …។
ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៣
Samsung អះអាងទំហំកាមេរ៉ារបស់ Galaxy S5 នឹងមានគុណភាពខ្ពស់ជាងជំនាន់មុន ដែលអាចមានទំហំ 16MP ធំជាង Galaxy S4 ដែលមានត្រឹម 13MP។ បច្ចេកវិទ្យា ISOCELL ថ្មីនឹងជួយបង្កើនសមត្ថភាពចាប់រូបនៅលើកាមេរ៉ាច្បាស់ជាងមុន … លំអិត …។
ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៣
របាយការណ៍របស់កូរ៉េមួយឱ្យដឹងថា Samsung ត្រៀមបញ្ចប់ចង្វាក់ផលិតកម្មបន្ទះអង្គប្រតិបត្តិទូរសព្ទ mobile processor 64-bit ទុកសម្រាប់បំពាក់លើ Galaxy S5 … លំអិត …។
ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣
ជាព័ត៌មានលេចឮចេញពីសារព័ត៌មាន Softpedia ដែលបានលើកឡើងថា Galaxy S5 នឹងជា Smartphone យ៉ាងទំនើបមិនចូលទឹក និងធូលី។ អេក្រង់អាចមានទំហំ ៥,២អ៊ីញ មានជម្រើស Memory ចាប់ពី 32GB/64GB/128GB … លំអិត…។
ក្នុងចំណោមព័ត៌មានទាំងឡាយខាងលើ តើណាមួយដែលគួរទុកចិត្តបានជាងគេ? រង់ចាំអ៊ុតមើល GS5 ចុងខែនេះទាំងអស់គ្នា តើពិសេសដូចការលើកឡើងជាហូរហែកន្លងមកឬទេ? ក្រៅពីនេះ តើរូបរាងពិតប្រាកដស្អាតប៉ុណ្ណាទៅ?
សូមចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានជុំវិញ Galaxy S5 …
ដោយ៖ ឈុន ហួរ
Resource:http://news.sabay.com.kh/articles/624745