(ចេញផ្សាយថ្ងៃទី 20-02-2014, 10:28 am)
រាជធានីភ្នំពេញ ៖ មេដឹកនាំគណបក្សប្រឆាំង ព្រមានថា
នឹងបញ្ឈប់ការចរចា ប្រសិនបើគណបក្សកាន់អំណាច
នៅតែបន្តរារាំងវេទិកាសាធារណៈរបស់ខ្លួន។
ការលើកឡើងបែបនេះក្នុងពេលមេបក្សប្រឆាំងទាំងពីរធ្វើសន្និសីទ
កាសែត កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃព្រហស្បត្ត៏ ទី២០ ខែកុម្ភៈ ឆ្នាំ
២០១៤ ស្តីពីការរារាំងរបស់អាជ្ញាធរ
នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។
លោក សម រង្ស៊ី និងលោក កឹម សុខា
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា
ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែបន្តរារាំងនិងគំរាមកំហែង
សម្លុត ខណៈពេលបក្សរបស់ខ្លួនបើកវេទិកាសាធារណៈ នៅរាជធានីភ្នំពេញ
និងតាមបណ្តាខេត្តនានានោះ
នឹងបញ្ឍប់ការចរចាទាំងអស់ជាមួយគណបក្សប្រជាជនកម្ពុជា ៕
ប្រភពៈ www.fpmonline.ne