សាលាក្តីខ្មែរក្រហមទើបតែបានប្រកាសឲ្យដឹងនៅថ្ងៃអង្គារទី
១៨ កុម្ភៈនេះថា មេធាវីអន្តរជាតិមួយរូបគឺលោកស្រី ស៊ូហ្សាណា
តូម៉ាណូវិក មកពីប្រទេសប៊ូស្នៀ
ត្រូវបានតែងតាំងជាសហមេធាវីអន្តរជាតិតំណាងឲ្យជនសង្ស័យម្នាក់ក្នុង
សំណុំរឿង ០០៤ ។ ព័ត៌មាននេះបានបញ្ជាក់ឲ្យដឹងថា
បើទោះបីជាសហចៅក្រមស៊ើបអង្កេតភាគីកម្ពុជានិងភាគីសហប្រជាជាតិនៅបន្ត
ខ្វែងគំនិតគ្នាអំពីនីតិវិធីនៃការស៊ើបអង្កេតក៏ដោយ ក៏សំណុំរឿង ០០៣
និង ០០៤ នៅតែដំណើរការទៅមុខជានិច្ច។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រាប់វិទ្យុបារាំងអន្តរជាតិថា សំណុំរឿង ០០៣ និង ០០៤ កំពុងស្ថិតក្នុងដៃសហចៅក្រមស៊ើបអង្កេត។ បើយោងតាមអ្នកនាំពាក្យដដែល មេធាវីតំណាងឲ្យជនសង្ស័យក្នុងសំណុំរឿង ០០៣ និង ០០៤ មានដល់ទៅ៣ក្រុម ហើយពួកគេកំពុងបំពេញកិច្ចការក្នុងនាមជាតំណាងឲ្យជនសង្ស័យដែលមាន ឈ្មោះក្នុងដីកាបញ្ជូនរឿងឲ្យសាកសួរ។
រហូតមកដល់ពេលនេះ ជនសង្ស័យក្នុងសំណុំរឿងថ្មីទាំងពីរមិនទាន់ត្រូវបានតុលាការបញ្ចេញឲ្យ ដឹងនៅឡើយទេ។ លោក នេត្រ ភក្ត្រា ពន្យល់ថា គេត្រូវរង់ចាំរហូតដល់ការស៊ើបអង្កេតចប់សព្វគ្រប់ និងប្រសិនបើតុលាការសម្រេចចោទប្រកាន់និងបញ្ជាឲ្យចាប់ខ្លួនទើបគេ អាចដឹងពីអត្តសញ្ញាណជនសង្ស័យ។ យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបង្ហើបឲ្យដឹងថា ជនសង្ស័យដែលមានក្នុងដីកាបញ្ជូនសំណុំរឿងឲ្យសាកសួរក្នុងសំណុំរឿង ទាំងពីរសរុបមាន ៥នាក់ក្នុងនោះសំណុំរឿង ០០៣ មាន៤នាក់និងសំណុំរឿង ០០៤មានម្នាក់។
បើទោះបីជាតុលាការមិនទាន់បញ្ចេញអត្តសញ្ញាណអ្នកទាំងនោះក៏ដោយ ក៏ព័ត៌មាននេះត្រូវបានបែកធ្លាយរួចទៅហើយ។ កន្លងទៅបណ្តាញផ្សាយព័ត៌មានមួយចំនួនក៏បានបញ្ចេញឈ្មោះអ្នកទាំងនោះជា សាធារណៈរួចហើយដែរ។ សាលាក្តីធ្លាប់បានព្រមានចំពោះបណ្តាញផ្សាយព័ត៌មានដែលបានផ្សាយឈ្មោះ ជនសង្ស័យទាំងនោះឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។
យ៉ាងណាក៏ដោយ តុលាការមិនបានចាត់វិធានការណាមួយប្រឆាំងស្ថាប័នព័ត៌មានទាំងនោះទេ។ បើយោងតាមលោក នេត្រ ភក្ត្រា ការស៊ើបអង្កេតសំណុំរឿង០០៣ និង ០០៤ គ្រោងនឹងបិទបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៤ នេះហើយ។ តុលាការនឹងយកលទ្ធផលនៃការស៊ើបអង្កេតនោះទៅពិចារណាមុននឹងសម្រេចថា តើជនសង្ស័យណាខ្លះដែលត្រូវចោទប្រកាន់ឬក៏ត្រូវលើកលែងការចោទប្រកាន់៕