គ្រិស្តសាសនិកហ្វីលីពីនបានជួបជុំ
គ្នាបង្កើតព្រឹត្តិការណ៍ដើររៃអង្គាសមនុស្សធម៌ក្នុងចំនួនមនុស្ស
ច្រើនបំផុតមិនធ្លាប់មាន
ដើម្បីជួយជនរងគ្រោះដែលនៅរស់រានមានជីវិតពីព្យុះទីហ្វុង
Haiyan កាលពីឆ្នាំទៅ និងដើម្បីបំបែកកំណត់ត្រាពិភពលោកផង។
សូមចុចអាន៖ ព្យុះសង្ឃរានៅហ្វីលីពីន សម្លាប់មនុស្សជិត១ម៉ឺននាក់ ខណៈវៀតណាមជម្លៀសប្រជាជន ៥សែននាក់
អ្នកវិនិច្ឆ័យរបស់កំណត់ត្រា
ពិភពលោក Guinness លោក Kirsty Bennett និយាយថា មានមនុស្សចំនួន ១៧៥
៥០៩ នាក់ដែលជាសមាជិកគ្រិស្តសាសនា Iglesia ni Cristo
បានចូលរួមដើរកាលពីថ្ងៃសៅរ៍កន្លងទៅក្នុងទីក្រុងម៉ានីល។
លោកបន្តថា
ការដើរនេះបានបានបំបែកកំណត់ត្រាចាស់របស់សិង្ហបុរីក្នុងឆ្នាំ
២០០០ ដែលមានចំនួនមនុស្ស ៧៧ ៥០០
នាក់ដើម្បីលើកកម្ពស់សុខុមាលភាពការរស់នៅ។
ស្របគ្នានោះ ក្រុមគ្រិស្តសាសនិក
Iglesia ni Cristo នៅ ២៨
ប្រទេសផ្សេងទៀតក៏បានបង្កើតព្រឹត្តិការណ៍ដើរដើម្បីមនុស្សធម៌
ស្រដៀងគ្នានេះនៅចុងសប្ដាហ៍ដូចគ្នាធ្វើឲ្យចំនួនអ្នកចូលរួមនៅ
កន្លែងផ្សេងគ្នាសរុបមានដល់ទៅ ៥១៩ ២២១ ជុំវិញពិភពលោក។
ការដើរមនុស្សធម៌នៅកន្លែងផ្សេងគ្នាធំបំផុតចាស់គឺបានទៅលើ
ប្រទេសកាណាដាក្នុងឆ្នាំ ២០០៧ដែលកាលណោះ មនុស្ស ២៣១ ៦៣៥
នាក់បានចូលរួម។
មុននឹងប្រគល់វិញ្ញាបនបត្រទទួលស្គាល់
ពី Guinness លោក Bannett បានបង្ហាញចំណាប់អារម្មណ៍ថា
”វាជាសមិទ្ធផលដ៏អស្ចារ្យ” ដែលប្រជាជនហ្វីលីពីនសម្រេចបាន។
ថវិកាដែលបានពីការដើរដើម្បីមនុស្សធម៌នោះនឹងត្រូវប្រើដើម្បី
សាងសង់ទីលំនៅ
និងជួយដល់មនុស្សដែលគ្មានផ្ទះសម្បែងរាប់ពាន់នាក់ផ្សេងទៀត៕