ក្នុងកិច្ចប្រជុំដោយបិទទ្វារ រយៈពេល ២ ម៉ោងកន្លះ នៅព្រឹកថ្ងៃទី១៨កុម្ភៈនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងបង្កើតគណៈកម្មការចម្រុះមួយ ដោយមានសមាសភាពស្មើគ្នា មកពីគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។ គណៈកម្មការចម្រុះនោះ នឹងត្រូវរៀបចំឲ្យមានសិក្ខាសាលាជាតិមួយ ដើម្បីបើកទូលាយឲ្យមានការចូលរួមយោបល់ និងអនុសាសន៍នានាពីគ្រប់មជ្ឈដ្ឋាន។
ក្រុមការងារគណបក្សប្រជាជនកម្ពុជា
និងក្រុមការងារគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សា ដោយបិទទ្វាររយៈពេល
២ ម៉ោងកន្លះ ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១៨កុម្ភៈនេះ នៅវិមានព្រឹទ្ធសភា។
ក្រុមការងារគណបក្សជាប់ឆ្នោតទាំងពីរ បានមូលមាត់គ្នា ៣ ចំណុច រួមមាន
បង្កើតគណៈកម្មការចម្រុះមួយ ដោយមានសមាសភាពស្មើគ្នា មកពីគណបក្ស
ដែលមានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ ដើម្បីសិក្សា
និងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ
ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ
សំដៅធានាឲ្យការបោះឆ្នោត ប្រព្រឹត្តទៅប្រកបដោយសេរីត្រឹមត្រូវ
និងយុត្តិធម៌។
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកព្រុំសុខា និងក្រុមការងារគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសុនឆ័យ ដែលមានសមាសភាព ៣ រូបម្ខាង ក៏បានព្រមព្រៀងថា ដើម្បីរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតនេះ គណៈកម្មការចម្រុះត្រូវរៀបចំឲ្យមានសិក្ខាសាលាជាតិមួយ ដើម្បីបើកទូលាយឲ្យមានការចូលរួមយោបល់ និងអនុសាសន៍នានាពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ គណបក្សនយោបាយ ដែលបានចុះបញ្ជី សង្គមស៊ីវិល ដែលមានជំនាញលើការងារបោះឆ្នោត ព្រមទាំងតួអង្គពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ ក្រុមការងារគណបក្សទាំងពីរ ក៏បានព្រមព្រៀង ត្រូវបង្កលក្ខណៈឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់ សម្រាប់ការកែទម្រង់ការបោះឆ្នោត ជាអាទិ៍ តាមរយៈវេទិកាសាធារណៈ។
ក្នុងកិច្ចដំណើរការនៃកំណែទម្រង់ការបោះឆ្នោតនេះ គណបក្សជាប់ឆ្នោតទាំងពីរ ក៏បានព្រមព្រៀងថា ត្រូវបង្កលក្ខណៈឲ្យមានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិនានា។
លទ្ធផលនៃកិច្ចប្រជុំក្រុមការងារខាងនេះ នឹងត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំគណបក្សរៀងៗខ្លួន ហើយបានឯកភាព បន្តជួបគ្នា លើកក្រោយទៀត ដើម្បីឈានទៅដល់ជំនួបកំពូលរវាងគណបក្សទាំងពីរ។
ជំនួបលើកក្រោយ និងជំនួបកំពូលរវាងគណបក្សទាំងពីរ មិនត្រូវបានលោកសុនឆ័យ និងលោក ព្រុំ សុខា បញ្ជាក់ថា នឹងធ្វើពេលណានោះទេ។
យ៉ាងណាក៏ដោយ ប្រធានក្រុមការងារគណបក្សទាំងពីរ បានចាត់ទុកលទ្ធផលខាងលើនេះ ថាជាជោគជ័យ ហើយសង្ឃឹមថា នឹងអាចឈានទៅដល់ការដោះស្រាយបញ្ហានយោបាយ នាពេលសព្វថ្ងៃ។
ការទាមទារបោះឆ្នោតមុនអាណត្តិ ការសើរើលទ្ធផលបោះឆ្នោត និងការចូលប្រជុំរដ្ឋសភា ឬមិនចូលប្រជុំពីសំណាក់គណបក្សសង្គ្រោះជាតិ មិនត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំនៅព្រឹកមិញទេ។ តែលោកសុនឆ័យ អះអាងថា បញ្ហាទាំងនេះ ជាការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល៕