អាន៖ ព្យុះអាត្លង់ទិចកំពុងធ្វើឲ្យប្រទេសអង់គ្លេសស្ថិតនៅក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរ
ហេតុការណ៍ដ៏សែនអាក្រក់ គំរាមកំហែងអាយុជីវិតសិស្សនិស្សិតខ្ទង់រយនាក់នេះ កើតឡើងបន្ទាប់ពីក្រុមប្រឹក្សានិស្សិតនៃសាកលវិទ្យាល័យBusan University of Foreign Studies បានរៀបចំកម្មវិធីជួបជុំកម្សាន្តសប្បាយសម្រាប់និស្សិតឆ្នាំទីមួយ ប្រមាណ ១ ១០០នាក់។
សកម្មភាពសង្គ្រោះជនរងគ្រោះ បន្ទាប់ពីកើតហេតុភ្លាមៗ
យោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា
អំឡុងកម្មវិធីមាននិស្សិត ៥៦៥នាក់ស្ថិតក្នុងអគារ
ដែលមានពិតានជរាមួយ។
ដោយមិនអាចទ្រាំទ្រនឹងការធ្លាក់ព្រិលដ៏ក្រាស់បាន
ដល់ម៉ោងកើតហេតុ ៩:១៥នាទី ភ្លាមនោះពិតាន សំណង់មួយជំហរ
ក៏បានដួលរលំ បាក់សង្កត់និស្សិត ១០៩នាក់ និងម្នាក់ជា
អ្នករៀបចំកម្មវិធី។ប្រភពដដែលពណ៌នាបន្តថា ក្នុងចំណោម១០ នាក់ដែលស្លាប់ភ្លាមៗ មាន៩នាក់ជានិស្សិតនិងម្នាក់ជាអ្នកផ្ដួចផ្ដើមកម្មវិធីជប់លៀង ខណៈជនរងគ្រោះផ្សេងទៀតត្រូវបានសង្គ្រោះនិងបញ្ជូនទៅកាន់មន្ទីរ ពេទ្យ ជាបន្តបន្ទាប់។ នេះបើតាមតួលេខបឋម ត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារនេះ។
ទិដ្ឋភាពបាក់រលំអគារនាព្រឹកថ្ងៃអង្គារនេះ
និស្សិតម្នាក់ក្នុងចំណោមជនរងគ្រោះឯទៀតតែមានសំណាងគេចផុតពី
បំណែកអគារសង្កត់បានឲ្យដឹងថា ម្នាក់ៗខំប្រវេប្រវារត់ចេញពីអគារ
ពេលដែលពិតានចាប់ផ្ដើមធ្លាក់យ៉ាងគំហុកសំដៅហ្វូងមនុស្សកំពុង
កម្សាន្តសប្បាយ ប៉ុន្តែមានអ្នកខ្លះគេចផុត អ្នកខ្លះគេចមិនផុត។ទោះបីជាតួលេខត្រឹមព្រឹកមិញថា តួលេខស្លាប់និងរបួសមានសរុប ១១០នាក់ ក៏អាជ្ញាធរអះអាងថា នៅបាត់ខ្លួននិស្សិត ៣នាក់ និងអ្នករៀបចំកម្មវិធីជប់លៀង ១១នាក់ទៀត។
យ៉ាងណាមិញអាជ្ញារធរមិនទាន់អះអាងនៅឡើយទេថា ទាំងជនរងគ្រោះ ទាំងអ្នកស្លាប់ មាននិស្សិតអាហារូបករណ៍បរទេស ឬអត់នៅឡើយទេ។
ដោយ៖ ជីព ចិត្ត
ប្រភព៖ asianewsnet; koreaherald
Resource:http://news.sabay.com.kh