នាយករដ្ឋមន្ត្រីថៃលោកជំទាវយីងឡាក់នឹងប្រឈមការចោទប្រកាន់ពីបទ
ធ្វេសប្រហែសនឹងការងារគ្រាដែលមានការប៉ះទង្គិចគ្នារវាងបាតុករ
និងក្រុមសមត្ថកិច្ចដែលបានធ្វើអោយមនុស្សស្លាប់៤នាក់និងជា
ច្រើននាក់ទៀតរងរបួសក្នុងពេលយុទ្ធនាការរុះរើសំណង់របស់ក្រុម
បាតុករក្នុងក្រុងបាងកក។
គណៈកម្ម ការជាតិប្រឆាំងអំពើពុករលួយក្នុងប្រទេសថៃ
បានថ្លែងថាប្រសិនណាបើតុលាការរកឃើញថាលោកជំទាវមានកំហុស
នោះលោកជំទាវនឹងអាចត្រូវគេដកចេញពីតំណែងនាយករដ្ឋមន្ត្រី។
គួរកត់សម្គាល់ថា ក្នុងយុទ្ធនាការ រុះរើសំណង់ក្រុមបាតុករ
ប៉ូលីសថៃម្នាក់បានស្លាប់និងជនស៊ីវិល៣នាក់ទៀតក៏បានស្លាប់ផង
ដែរដោយសារគ្រាប់កាំភ្លើងគ្រាដែលមានមនុស្សចំនួន៦៤នាក់ផ្សេង
ទៀតរងរបួស។
ក្នុងចំណោមអ្នករបួសទាំងនោះ
មានប៉ូលីសចំនួន២៤នាក់រងគ្រោះថ្នាក់។
មិនមានសេចក្តីរាយការណ៍ច្បាស់ថាតើហេតុអ្វីបានជាមានការស្លាប់
និងរងរបួសដោយគ្រាប់កាំភ្លើងនោះទេដោយសារតែមន្ត្រីអ្នកនាំ
ពាក្យរដ្ឋាភិបាលនិយាយថាពួកគេបានប្រើតែគ្រាប់ជ័រតែប៉ុណ្ណោះ។
គួររំលឹកថាយុទ្ធនាការរុះរើសំណង់របស់ក្រុមបាតុករ
គឺនៅបន្ទាប់ពីមានបាតុកម្មចំនួនប្រមាណ៣ខែរបស់បាតុករនៅក្នុង
ក្រុងបាងកកដោយមិនព្រមចាកចេញ។
ក្នុងអម្លុងពេលធ្វើបាតុកម្មនេះ
ក្រុមបាតុករដឹកនាំដោយលោកស៊ូថេប
ត្រូវគេឃើញបាននាំគ្នាចូលទៅកាន់កាប់ក្រសួងនានារបស់រាជរដ្ឋា
ភិបាលដោយមិនអោយបុគ្គលិករាជការអាចចូលទៅធ្វើការបានឡើយ។
ប៉ូលីសថៃកាលពីថ្ងៃអង្គារ
បានធ្វើយុទ្ធនាការរុះរើដ៏ធំមួយនិងបានតទល់ជាមួយនឹងក្រុមបាតុ
ករដែលបានដាក់រនាំងលួសបន្លានិងបាវខ្សាច់...
ព័ត៌មានពិស្តា នៅ គេហទំព័រដើម