Monday, February 17, 2014

មាន​អ្នក​លួច​រំភើប​ក្នុង​ចិត្ត​​ពេល​ឮ​ទាយាទ​ជំនាន់​ក្រោយ iPhone អេក្រង់​​ធំ​​ជាង​​មុន

ពិត​ណាស់​កន្លង​មក​មាន​ព័ត៌មាន​ជាច្រើន​និយាយ​ពី​ iPhone ជំនាន់​ទី ៨ របស់ Apple ដែល​ល្បី​ថា​នឹង​​មាន​ការ​​រចនា​អេក្រង់​កាន់​តែ​ធំ​ជាង​​មុន ​​ដែល​ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​​។​ លេច​ឮ​ព័ត៌មាន​នេះ មាន​ប្រិយមិត្ត​​​​អ្នក​គាំទ្រ​មួយ​ចំនួន​​បាន​​លួច​រំភើប​ក្នុង​ចិត្ត​រួច​ ទៅ​ហើយ​ និង​​គិត​ថា​បើ​ដូច​តាម​ការ​ចុះ​ផ្សាយ​មែន​ ប្រាកដ​ជា​ល្អ​ជាក់​ជា​មិន​ខាន។

អាន​អត្ថបទ៖ វីដេអូ iPhone 6 ចេញ​ប៉ះ​រូប concept Galaxy S5 ផ្អើល​​សាធារណជន​មិន​​សរសើរ​មិន​បាន
សុជាតិ និស្សិត​សាកល​វិទ្យា​ន័រតុន​ ដែល​ជា​អ្នក​និយម​លេង​ស៊េរី​​ iPhone ជា​ច្រើន​ជំនាន់​​បាន​បង្ហាញ​ការ​គាំទ្រ​​សម្រាប់​ការ​រចនា​​អេក្រង់​​ធំ​ ជាង​មុន​របស់ iPhone ជំនាន់​ក្រោយ​​​ បន្ទាប់​ពី​ឮ​ថា​ក្រុមហ៊ុន​ Apple គ្រោង​រចនា​ទាយាទ​ជំនាន់​ក្រោយ​ឲ្យ​កាន់​តែ​​ប្លែក​ជាង​​មុន។

​”ជាព័ត៌មាន​ដ៏​រីករាយ ហើយ​ខ្ញុំ​​នឹង​គាំទ្រ​ពេញ​ទំហឹង​ សម្រាប់​ការ​រចនា​អេក្រង់កាន់​តែ​ធំជាង​មុន​ iPhone ជំនាន់​ក្រោយ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​ពេញចិត្តក្នុង​ការ​ ប្រើប្រាស់​ iPhone និង​បន្ត​ការគាំទ្រ​បន្ថែម​ទៀត”។
ជា​ច្រើន​ជំនាន់​មក​ហើយ Apple បាន​រចនា​អេក្រង់​ទូរសព្ទ​របស់​ខ្លួន​ពី ៣ ទៅ ៤ អ៊ីង ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​មួយ​ចំនួន។
លោក​ ហេង សេង​អាន អ្នក​ជំនួញ​ និង​ក៏​​ជា​អ្នក​គាំទ្រ​​ផលិតផល​របស់ Apple ​មួយ​រូប​​បាន​ប្រាប់​ថា ក្រៅ​ពី​សំឡឹង​លើ​គុណ​ប្រយោជន៍​​លើ​​​មុខងារ​ប្រើប្រាស់ បើ​គិត​លើ​អេក្រង់​ លោក​​ក៏​ចាប់​អារម្មណ៍​និង​ឲ្យ​តម្លៃ​ខ្ពស់​​ក្នុងការ​ទិញ​យក​ទៅ​ប្រើប្រាស់ ​នោះ​ដែរ។
លោក​ថា កន្លង​ទៅ ការ​រចនា​អេក្រង់​របស់ iPhone តូច​ពេក​​ពិបាក​ក្នុង​ការ​ប្រើប្រាស់ និង​ធ្វើ​ឲ្យ​រិះគន់​ពី​អ្នក​ប្រើប្រាស់​មួយ​ចំនួន​។ លោក​បន្ត​ថា ​បើ iPhone 6 ​ បំពាក់​អេក្រង់​ធំ​ជាង​មុន ពិត​ជា​ពិសេស​ខ្លាំង​ណាស់​។​ យ៉ាណា​​លោក​នឹង​ចាំ​មើល​ តើ​ទាយាទ​ជំនាន់​ក្រោយ​របស់ Apple នេះ នឹង​អស្ចារ្យ​ដល់​កម្រិត​ណា។
គិត​ត្រឹម iPhone 4s ចុះ​ក្រោម គ្រប់​ស៊េរី​ទាំង​អស់​​របស់ Apple បំពាក់​​អេក្រង់​ត្រឹម​តែ ៣,៥ អ៊ីញ​ប៉ុណ្ណោះ។ ប៉ុន្តែ ឆ្នាំ ២០១២ ក្រុមហ៊ុន Apple បាន​បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ដែល​ពង្រីក​អេក្រង់ iPhone ​ទៅ ៤ អ៊ីញ​ បន្ទាប់​ពី​មើល​ឃើញ​ពី​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់ និង​ជា​ពិសេស​ប្រជាប្រិយភាព​​ផលិតផល​របស់​ក្រុមហ៊ុន​គូ​ប្រកួត​ប្រជែង។
លោក​ សូឡី មេជាង​រោងពុម្ព​មួយ​កន្លែង​បាន​ឲ្យ​ដឹង​ថា​ បើ​ iPhone 6 មាន​អេក្រង់​ធំ​មែន​លោក​គិត​ថា​ Apple កាន់​តែ​មាន​ប្រជាប្រិយ​ភាព​ថែម​ទៀត។ លោក​បាន​តាម​ដាន​ព័ត៌មាន​មួយ​ចំនួន​ដែល​ទាក់​ទង​ iPhone 6 លោក​សង្ឃឹម​នឹង​ជឿ​ជាក់​ថា​ iPhone 6 ពិត​ជា​មាន​អេក្រង់​ធំ​ជាង​ជំនាន់​មុន​ៗ​ពិត​ប្រាកដ​មែន។
យោង​តាម​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​បាន​លួច​ឲ្យ​ដឹង​ថា ទាយាទ​ជំនាន់​ក្រោយ​របស់ Apple គឺ iPhone 6 នឹង​បំពាក់​អេក្រង់​ពី​រ​ជម្រើស​គឺ អេក្រង់ ៤,៥ អ៊ីញ និង​អេក្រង់ ៥ អ៊ីញ។ ​ប៉ុន្តែ​​បើ​តាម​ការ​ស្ទាបស្ទង់​ក្រៅ​ផ្លូវការ​មួយ​​របស់ Sabay បាន​បង្ហាញ​ថា​ពលរដ្ឋ​កម្ពុជា​ស្រលាញ់​ពេញ​ចិត្ត iPhone 6 ដែល​មាន​ទំហំ​ ៥.៥ អ៊ីញ ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​ពួកគេ។ ចុច​ទីនេះ ដើម្បី​មើល​ការ​ការ​ធ្វើ​ស្ទាបស្ទង់​នេះ។
អាន​អត្ថបទ៖ iPhone 6 ចេញ​គំរូ​ម៉ាអេម​ទៀត​ហើយ។
បន្តអាន៖ ព័ត៌មានផ្សេងៗ​ជុំវិញ​ iPhone 6។

អត្ថបទ៖ ដារ៉ាឆានី
Resource:http://news.sabay.com.kh