Monday, February 17, 2014

ព័ត៌មាន​ជុំវិញ​លក្ខណៈ​សម្បត្តិ​ទាំងឡាយ​របស់ Galaxy S5 មុន​ចេញ​ចុង​ខែ​នេះ

Galaxy S5 តាម​ដែល​ព័ត៌មាន​ចុះផ្សាយ​ពី​លក្ខណៈ​សម្បត្តិ​កន្លង​មក ពិត​ជា​ធ្វើ​ឱ្យ​បណ្ដា​សាធារណជន​ជា​ច្រើន​ទូទាំង​ពិភពលោក​ទន្ទឹង​ចង់​ឃើញ​ រូបរាង​ពិត​ប្រាកដ ព្រម​ជា​មួយ​លក្ខណៈ​សម្បត្តិ​តើ​អស្ចារ្យ​យ៉ាង​ណា។ Samsung បាន​ត្រៀម​ខ្លួន​ចេញ​មុខ​នៅ​ក្នុង​សមាជ​ទូរសព្ទ​ពិភពលោក (Mobile World Congress) ​ថ្ងៃ​ទី២៤ ​កុម្ភៈ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ជា​មួយ​ការ​រំពឹង​ទុក​ថា នឹង​​បើក​សម្ពោធ​​មុខមាត់ Galaxy S5 ជា​មិន​ខាន។
ទំព័រ​នេះ Sabay សូម​លើក​យក​លក្ខណៈ​សម្បត្តិ​ទាំង​ឡាយ​ដែល​លេច​ឮ​កន្លង​មក​ជា​បន្ត​បន្ទាប់​ ដូច​ខាង​ក្រោម៖
ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ​ឆ្នាំ២០១៤

របាយការណ៍​គួរ​ទុក​ចិត្ត​បាន​មួយ​ពី​គេហទំព័រ SamMobile ​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ទាក់ទង​លក្ខណៈ​សម្បត្តិ ​កំពូល Smartphone Galaxy S5 ថា​នឹង​មាន​មុខងារ​ស្កេន​ម្រាមដៃ (fingerprint scanner) ដែល​អាច​បំពាក់​នៅ​លើ home button។ ចំណែក​ប្រព័ន្ធ​ប្រតិបត្តិការ​គឺ Android 4.4 KitKat។
​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ២០១៤
ក្រុមហ៊ុន Samsung ផ្ញើ​លិខិត​អញ្ជើញ​អ្នក​សារព័ត៌មាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Samsung Unpacked 5 ដែល​នឹង​ប្រារព្ធ​ធ្វើ​ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ​ថ្ងៃ​ទី២៤ កុម្ភៈ​ខាង​មុខ … លំអិត …
ថ្ងៃ​ទី ៣ កុម្ភៈ ឆ្នាំ​២០១៤


អនុប្រធាន​ក្រុមហ៊ុន Samsung លោក Dong-hoon Chang និង​ជា​ប្រធាន​ផ្នែក​រៀបចំ​យុទ្ធសាស្ត្រ​ឌីហ្សាញ បាន​បង្ហើប​ថា Galaxy S5 នឹង​ចេញ​នៅ​សមាជ MWC 2014 ចុង​ខែ​កុម្ភៈ​នេះ … លំអិត …
ថ្ងៃ​ទី ២ ខែ​កុម្ភៈ ឆ្នាំ២០១៤

Samsung ប្រកាស​ចេញ​បច្ចេកវិទ្យា​បន្ទះ chip ថ្មី​ដំបូង​របស់​ខ្លួន​គឺ 8Gb (ទំហំ 1GB) LPDDR4 mobile DRAM ដែល​អាច​ច្របាច់​បញ្ចូល​ជា​ពុម្ព​តែ​មួយ​ទំហំ​រហូត​ដល់ 4GB ត្រូវ​រំពឹង​នឹង​ប្រើ​នៅ​លើ Galaxy S5។ chip ថ្មី​នេះ​មាន​ល្បឿន​លឿន​ជាង LPDDR3 ដែល​បំពាក់​លើ Smartphone សព្វ​ថ្ងៃ​ដល់​ទៅ ៥០% ឯណោះ … លំអិត …

ថ្ងៃ​ទី ២ ខែ​កុម្ភៈ ឆ្នាំ២០១៤

Samsung ប្រកាស​ចេញ​បច្ចេកវិទ្យា​បន្ទះ chip ថ្មី​ដំបូង​របស់​ខ្លួន​គឺ 8Gb (ទំហំ 1GB) LPDDR4 mobile DRAM ដែល​អាច​ច្របាច់​បញ្ចូល​ជា​ពុម្ព​តែ​មួយ​ទំហំ​រហូត​ដល់ 4GB ត្រូវ​រំពឹង​នឹង​ប្រើ​នៅ​លើ Galaxy S5។ chip ថ្មី​នេះ​មាន​ល្បឿន​លឿន​ជាង LPDDR3 ដែល​បំពាក់​លើ Smartphone សព្វ​ថ្ងៃ​ដល់​ទៅ ៥០% ឯណោះ … លំអិត …
ថ្ងៃ​ទី ២៩ ខែ​មករា ​ឆ្នាំ២០១៤
ខណៈ Samsung អះអាង​ថា​ខ្លួន​កំពុង​ផលិត​អេក្រង់​ទូរសព្ទ​គុណភាព​ខ្ពស់ resolution ពី 2K ទៅ 4K នោះ Galaxy S5 ក៏​ត្រូវ​បាន​រំពឹង​នឹង​បាន​ភ្លក់​រស់​ជាតិ​ថ្មី​នេះ​ដែរ។ នេះ​បើ​តាម​ព័ត៌មាន​ទទួល​បាន​ពី​សិក្ខាសាលា​ស្ដី​ពី​ផែនការ​បច្ចេកវិទ្យា​ អេក្រង់​ឆ្នាំ២០១៤ របស់​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល​កូរ៉េ​ខាង​ត្បូង។ បើ GS5 គាំទ្រ resolution 2K មែន នោះ​នឹង​មាន​អេក្រង់​ប្រភេទ AMOLED QHD 2560 x1440 ធំ​ជាង Galaxy S4 ដែល​មាន​ត្រឹម 1080 x1920px … លំអិត …
​ថ្ងៃ​ទី ២១ ខែ​មករា ​ឆ្នាំ២០១៤
របាយការណ៍​គេហទំព័រ redmondpie ឱ្យ​ដឹង​ថា GS5 នឹង​ពុំ​ដូច​ចចាមអារ៉ាម​ដែល​លើក​ឡើង​ថា មាន​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​នោះ​ទេ តែ​នឹង​មាន​មុខងារ​ស្កេន​ក្រយៅដៃ​ជំនួស​វិញ … លំអិត …
ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ​២០១៤
គេហទំព័រ SamMobile អះអាង​ថា Galaxy S5 នឹង​មាន​បច្ចេកវិទ្យា​ថ្ម​គុណភាព​ខ្ពស់ កម្រិត​ថាមពល 2900mAh ខ្ពស់​ជាង Galaxy S4 ដែល​មាន​ត្រឹម 2600mAh ហើយ​ថ្ម​ប្រភេទ Li-on សាក​ថ្ម​ឆាប់​ពេញ​ជាង​ជំនាន់​មុនៗ។ ដោយ​សារ​តែ​បែប​នេះ GS5 ត្រូវ​រំពឹង​ថា នឹង​កាន់​ថ្ម​ជាង GS4 ២០%។ ប្រភេទ​ថ្ម​នេះ​បង្កើត​ដោយ​ក្រុមហ៊ុន Amprius មូលដ្ឋាន​នៅ Silicon Valley … លំអិត …
ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣

Samsung អះអាង​ទំហំ​កាមេរ៉ា​របស់ Galaxy S5 នឹង​មាន​គុណភាព​ខ្ពស់​ជាង​ជំនាន់​មុន ដែល​អាច​មាន​ទំហំ 16MP ធំ​ជាង Galaxy S4 ដែល​មាន​ត្រឹម 13MP។ បច្ចេកវិទ្យា ISOCELL ថ្មី​នឹង​ជួយ​បង្កើន​សមត្ថភាព​ចាប់​រូប​នៅ​លើ​កាមេរ៉ា​ច្បាស់​ជាង​មុន … លំអិត …
ថ្ងៃ​ទី ១ ខែ​តុលា ឆ្នាំ២០១៣
របាយការណ៍​របស់​កូរ៉េ​មួយ​ឱ្យ​ដឹង​ថា Samsung ត្រៀម​បញ្ចប់​ចង្វាក់​ផលិតកម្ម​បន្ទះ​អង្គ​ប្រតិបត្តិ​ទូរសព្ទ mobile processor 64-bit ទុក​សម្រាប់​បំពាក់​លើ Galaxy S5 … លំអិត …
ថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​២០១៣
ជា​ព័ត៌មាន​លេចឮ​ចេញ​ពី​សារព័ត៌មាន Softpedia ដែល​បាន​លើក​ឡើង​ថា Galaxy S5 នឹង​ជា Smartphone យ៉ាង​ទំនើប​មិន​ចូល​ទឹក និង​ធូលី។ អេក្រង់​អាច​មាន​ទំហំ ៥,២អ៊ីញ មាន​ជម្រើស Memory ចាប់​ពី 32GB/64GB/128GB … លំអិត…
ក្នុង​ចំណោម​ព័ត៌មាន​ទាំង​ឡាយ​ខាង​លើ តើ​ណា​មួយ​ដែល​គួរ​ទុក​ចិត្ត​បាន​ជាង​គេ? រង់​ចាំ​អ៊ុត​មើល GS5 ចុង​ខែ​នេះ​ទាំង​អស់​គ្នា តើ​ពិសេស​ដូច​ការ​លើកឡើង​ជា​ហូរហែ​កន្លងមក​ឬ​ទេ? ក្រៅ​ពី​នេះ​ តើ​រូបរាង​ពិត​ប្រាកដ​ស្អាត​ប៉ុណ្ណា​ទៅ?
សូម​ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​ជុំវិញ Galaxy S5 …
ដោយ៖ ឈុន ហួរ
 Resource:http://news.sabay.com.kh/articles/624745