Wednesday, February 19, 2014

FPM - បក្ស​ប្រឆាំង​​ព្រមាន​​បញ្ឈប់ការ​ចរចា​ ប្រសិន​បើ​បក្សកាន់អំណាចនៅ​តែ​​បន្ត​​រារាំងវេទិកាសាធារណៈ

(ចេញផ្សាយថ្ងៃទី 20-02-2014, 10:28 am) 
រាជធានី​ភ្នំ​ពេញ ៖ មេដឹកនាំគណបក្ស​ប្រឆាំង​​ ព្រមាន​​ថា នឹងបញ្ឈប់ការ​ចរចា​ ប្រសិន​បើ​គណបក្សកាន់អំណាច នៅ​តែ​​បន្ត​​រារាំងវេទិកាសាធារណៈរបស់ខ្លួន។
ការ​លើក​ឡើង​បែប​​នេះក្នុង​ពេល​មេ​បក្ស​ប្រឆាំង​​ទាំង​​ពីរធ្វើសន្និ​សីទ ​​កាសែត​​ កាល​ពី​វេលា​ម៉ោង​​៩ព្រឹក​ ថ្ងៃព្រហស្បត្ត៏ ទី​២០ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្តី​ពីការ​​រារាំង​​របស់​អាជ្ញា​ធរ​​ នៅ​ទីស្នាក់​ការ​កណ្តាល​​គណបក្ស​​ ក្នុង​សង្កាត់ចាក់​អង្រែលើ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។​

លោក សម រង្ស៊ី និង​លោក កឹម​​ សុខា​​ មេ​ដឹកនាំគណបក្ស​សង្គ្រោះជាតិ បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​តែ​​បន្ត​​រារាំងនិង​គំរាម​កំហែង សម្លុត​​ ខណៈ​​ពេលបក្ស​​របស់​ខ្លួន​​បើក​វេទិកាសាធារណៈ នៅ​រាជធានី​ភ្នំ​ពេញ និង​តាម​បណ្តា​ខេត្ត​នានា​​នោះ នឹង​បញ្ឍប់ការ​ចរចា​ទាំង​អស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ៕​
ប្រភពៈ www.fpmonline.ne