Tuesday, February 18, 2014

ថៅកែ​រោងចក្រ​អះ​អាង​មិន​ចរចា​បញ្ហា​ប្រាក់​ខែ​ឡើង​វិញ​ទេ​

ដោយ រិទ្ធិ ម៉ូនីកា
ខណៈដែល​ក្រុម​សហជីព កំពុងតែ ប្រកូក​ប្រកាស ប្រមូលគ្នា ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស​ដើម្បី​សុំអោយ​មាន​ការចចារ​ ឡើងវិញ អំពី​ការដំឡើង​ប្រាក់​ឈ្នួល​គោល១៦០ដុល្លា​ក្នុង​មួយខែ ខាង​ភាគី​និយោជក​បានបញ្ជាក់​អះអាងថា​គ្មាន​ទៀតឡើយ​ការចចារ​ឡើងវិញ​អំពី​ បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា។ នេះ​បើតាម​លោក កេ​ន លូ អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា។

គ្មានទេ​ការចរចា​ឡើងវិញ​និយាយ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក កេ​ន លូ អគ្គលេខាធិការ​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​ដែល​បាន​ប្រាប់​វិទ្យុ​ បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​ទី ១៨ កុម្ភៈ​នេះ។ ទាក់ទង​ទៅនឹង​សេចក្តីអំពាវនាវ​របស់​សហជីព​ដែល​សូមអោយ​កម្មករ​ធ្វើ​ពិ​ហិ​ ការមិនធ្វើ​ការបន្ថែម​ម៉ោង និង​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នោះ លោក កេ​ន លូ បញ្ជាក់ថា នេះ​គឺជា​សិទ្ធិ​សម្រេចចិត្ត​របស់​កម្មក​រ ប្រសិន​ចង់​ធ្វើ​កូដកម្ម​សូមអោយ​ពួកគាត់​រៀបចំ​សុំ​ធ្វើតាម​និតិ​វិធី​ចុះ ។ ប៉ុន្តែ ប្រសិនបើ​មាន​បញ្ហា​ហិង្សា​កើតឡើង នឹងមាន​ការបញ្ឈប់​បុគ្គលិក​ណា​ដែល​បង្កបញ្ហា។  លោក ក៏បាន​សម្តែង​ការព្រួយបារម្ភ​ដែរ​អំពី​ការខាតបង់​ប្រាក់ចំណេញ​របស់​រោងចក្រ​ អំឡុង​ពេលធ្វើ​កូដកម្ម​និង​ពហិកា​មិន​ធ្វើការ​របស់​ក្រុមកម្មករ។ យ៉ាងណាក៏ដោយ លោក​បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ថា ខាង​ថៅកែ​រោងចក្រ​នឹងមិន​ច​ចារ​អំពី​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ កម្ម​ករ​បន្តទៀត​នោះទេ។

ប៉ុន្តែ ក្រុម​សហ​ព​ន្ធ័​សហជីព​និង សមាគម​ចំនួន ១៨ អង្គភាព​បាន​ព្រមាន​ថា នឹង​រៀបចំ​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។ នេះ​បើតាម​សេចក្តីអំពាវនាវ​រួម​ចុះ​ថ្ងៃទី១៣កុម្ភៈ ដែល​ទើបតែ​ផ្សព្វផ្សាយ​ដល់​អ្នក​សារពត៌មាន​នៅ​ថ្ងៃទី១៧កុម្ភៈ។

សេចក្តី អំពាវនាវ​រួមគ្នា​ដែល​ចែក​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​ស្នើសុំ​ឲ្យ​សមាជិក កម្មករនិយោជិត មន្ត្រីរាជការ ចូលរួម​ធ្វើពហិការ មិន​ធ្វើការ​ថែម​ម៉ោង នៅ​គ្រប់​បណ្តា​រោងចក្រ​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ចាប់ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៨កុម្ភៈ ព្រមទាំង ស្នើសុំ​ឲ្យ​គ្រប់ភាគី ដែលមាន​អារ​ម្ម​ណ៏​ថា ខ្លួន​កំពុង​ជូ​ប​ភាពអយុត្តិធម៌ ចូលរួម​វេទិកាសាធារណៈ នៅ​ថ្ងៃទី៨មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ប្រកាស​ធ្វើ​កូដកម្ម​ទូទាំងប្រទេស​នា​ខែមីនា  ដើម្បី​ស្នើ​ឲ្យ​មាន​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០ ដុល្លារ ក្នុង​មួយខែ​ឡើងវិញ ទាមទារ​សុំ​ឲ្យ​ដោះលែង​ជនជាប់ចោទ​ទាំង ២១ នាក់ និង​ទំលាក់ចោល​ការចោទប្រកាន់​ជន​ទាំង ២៣ នាក់ ត្រូវដាក់​ទោស​ដល់​ជនល្មើស​ដែល​ប្រើ​ហិង្សា និង សម្លាប់​កម្មករ ផ្តល់ប្រាក់​សងជំងឺចិត្ត​ដល់​កម្មករ​រងគ្រោះ និង​ស្នើអោយ​និយោជក​ណា​ដែល​បាន​កាត់​ប្រាក់​ឈ្នួល​អំឡុង​ពេលធ្វើ​កូដកម្ម​ កន្លងមក ត្រូវ​ផ្តល់ជូន​កម្មករ​វិញ​ជាដើម៕
ប្រភព៖http://www.khmer.rfi.fr