Monday, February 17, 2014

ហ្វីលីពីន​ដង្ហែរ​ក្បួន​​មនុស្សធម៌​​ធំបំផុត​បំបែក​កំណត់ត្រា​​ពិភពលោក​ពីរ



គ្រិស្ត​សាសនិក​ហ្វីលីពីន​​បាន​ជួបជុំ​ គ្នា​បង្កើត​ព្រឹត្តិការណ៍​ដើរ​​រៃ​អង្គាស​មនុស្សធម៌​ក្នុង​ចំនួន​មនុស្ស​​ ច្រើន​​បំផុត​​មិន​ធ្លាប់​មាន​ ​ដើម្បី​ជួយ​​ជនរងគ្រោះ​​ដែល​នៅ​រស់រាន​មាន​ជីវិត​​​ពី​ព្យុះ​ទីហ្វុង​ Haiyan ​កាល​ពី​ឆ្នាំ​ទៅ​ និង​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​ផង។​
សូមចុចអាន៖ ព្យុះសង្ឃរា​នៅ​ហ្វីលីពីន ​សម្លាប់​មនុស្ស​​ជិត​​១​ម៉ឺន​​នាក់​​ ខណៈ​វៀតណាម​ជម្លៀស​​ប្រជាជន ​៥​សែន​នាក់

​​​​​អ្នក​​វិនិច្ឆ័យ​របស់​កំណត់ត្រា​ ពិភពលោក​ Guinness ​លោក Kirsty Bennett ​និយាយ​ថា ​មាន​មនុស្ស​ចំនួន ១៧៥ ៥០៩ ​នាក់​ដែល​ជា​សមាជិក​គ្រិស្ត​សាសនា Iglesia ni Cristo ​​បាន​ចូលរួម​ដើរ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ក្នុង​ទីក្រុង​ម៉ានីល។ ​​លោក​បន្ត​ថា ​​ការ​ដើរ​នេះ​បាន​បាន​បំបែក​កំណត់ត្រា​ចាស់​របស់​សិង្ហបុរី​ក្នុង​ឆ្នាំ ២០០០ ​​ដែល​មាន​ចំនួន​មនុស្ស​ ​ ៧៧ ៥០០ ​នាក់​​ដើម្បី​លើក​កម្ពស់​​​សុខុមាលភាព​ការ​រស់នៅ។

ស្រប​គ្នា​នោះ​ ក្រុម​គ្រិស្ត​សាសនិក​ Iglesia ni Cristo ​​នៅ​ ២៨ ​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​បង្កើត​ព្រឹត្តិការណ៍​ដើរ​ដើម្បី​មនុស្សធម៌​ ស្រដៀង​គ្នា​នេះ​នៅ​ចុង​សប្ដាហ៍​ដូចគ្នា​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចូលរួម​នៅ​ កន្លែង​ផ្សេង​គ្នា​សរុប​មាន​ដល់​ទៅ​ ៥១៩ ២២១ ​ជុំវិញ​ពិភពលោក។ ​​ការ​ដើរ​មនុស្សធម៌​នៅ​កន្លែង​ផ្សេង​គ្នា​ធំ​បំផុត​ចាស់​គឺ​បាន​ទៅ​លើ​ ប្រទេស​កាណាដា​ក្នុង​ឆ្នាំ ២០០៧​ដែល​កាលណោះ​ ​មនុស្ស​ ២៣១ ៦៣៥ ​​នាក់​​បាន​ចូលរួម​។
មុន​នឹង​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ ពី​ Guinness ​លោក​ Bannett ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ​”វា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ” ​ដែល​ប្រជាជន​ហ្វីលីពីន​សម្រេច​បាន។ ​ថវិកា​ដែល​បាន​ពី​ការ​ដើរ​ដើម្បី​មនុស្សធម៌​នោះ​នឹង​ត្រូវ​ប្រើ​ដើម្បី​​ សាងសង់​ទីលំនៅ ​និង​ជួយ​ដល់​មនុស្ស​ដែល​គ្មាន​ផ្ទះ​សម្បែង​រាប់​ពាន់​នាក់​ផ្សេង​ទៀត៕