Monday, February 17, 2014

រលំ​អគារ​នៅ​កូរ៉េ​សម្លាប់​ និង​បង្ក​របួស​ជាង​មួយ​​រយ​នាក់

សារព័ត៌មាន​ក្នុង​ស្រុក​កូរ៉េ​បាន​ចេញ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១០​នាក់​បាន​បាត់​បង់​ជីវិត និង ១០០នាក់​ផ្សេង​ទៀត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​​ក្នុង​ ហេតុការណ៍​បាក់​រលំ​អគារ​​មួយ​កន្លែង​នៅ​ខេត្ត​North Gyeongsang ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល កាល​ពី​ម៉ោង​ ៩ និង ១៥យប់​ថ្ងៃ​ចន្ទ។
អាន៖ ព្យុះ​អាត្លង់ទិច​កំពុង​ធ្វើ​ឲ្យ​ប្រទេស​អង់គ្លេស​ស្ថិត​នៅ​ក្នុង​គ្រោះ​មហន្តរាយធ្ងន់ធ្ងរ
ហេតុការណ៍​ដ៏​សែន​អាក្រក់ គំរាមកំហែង​អាយុជីវិត​សិស្ស​និស្សិត​ខ្ទង់​រយ​នាក់​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​និស្សិត​នៃ​សាកលវិទ្យាល័យ​Busan University of Foreign Studies បាន​រៀបចំ​កម្មវិធី​ជួបជុំ​កម្សាន្ត​សប្បាយ​សម្រាប់​និស្សិត​ឆ្នាំ​ទី​មួយ​ ប្រមាណ ១ ១០០នាក់។
សកម្មភាព​សង្គ្រោះ​ជនរងគ្រោះ​ បន្ទាប់​ពី​កើតហេតុភ្លាមៗ
យោង​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា អំឡុង​កម្មវិធី​មាន​និស្សិត​ ៥៦៥នាក់​ស្ថិត​ក្នុង​អគារ​ ដែល​មាន​ពិតាន​ជរា​មួយ។ ដោយ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ធ្លាក់​ព្រិល​ដ៏​ក្រាស់​បាន ដល់​ម៉ោង​កើត​ហេតុ ​៩:១៥នាទី ​ភ្លាម​នោះ​​ពិតាន ​សំណង់​មួយ​ជំហរ ក៏​បាន​ដួល​រលំ បាក់​សង្កត់​និស្សិត​ ១០៩នាក់ និង​ម្នាក់​ជា អ្នក​រៀបចំ​កម្មវិធី។
ប្រភព​ដដែល​ពណ៌នា​បន្ត​ថា ក្នុង​ចំណោម​១០ នាក់​​ដែល​ស្លាប់​ភ្លាមៗ មាន​៩នាក់​ជា​និស្សិត​និង​ម្នាក់​ជា​អ្នក​ផ្ដួច​ផ្ដើម​កម្មវិធី​ជប់​លៀង ខណៈ​ជនរងគ្រោះ​ផ្សេង​ទៀត​ត្រូវ​បាន​សង្គ្រោះ​និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ ពេទ្យ ជា​បន្តបន្ទាប់។ នេះ​បើ​តាម​តួលេខបឋម​ ត្រឹម​ម៉ោង ៧ព្រឹក​ថ្ងៃ​អង្គារ​នេះ។
ទិដ្ឋភាព​បាក់​រលំអគារ​នា​ព្រឹក​​ថ្ងៃ​អង្គារ​នេះ
និស្សិត​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ឯ​ទៀត​តែ​មាន​សំណាង​គេច​ផុត​ពី​ បំណែក​អគារ​សង្កត់​បាន​ឲ្យ​ដឹង​ថា ម្នាក់ៗ​ខំ​ប្រវេប្រវា​រត់​ចេញ​ពី​អគារ ពេល​ដែល​​ពិតាន​ចាប់​ផ្ដើម​ធ្លាក់​យ៉ាង​គំហុក​សំដៅ​ហ្វូង​មនុស្ស​កំពុង​ កម្សាន្ត​សប្បាយ ប៉ុន្តែ​មាន​អ្នក​ខ្លះ​គេច​ផុត អ្នក​ខ្លះ​គេច​មិន​ផុត។
ទោះ​បី​ជា​តួលេខ​ត្រឹម​ព្រឹក​មិញ​ថា តួលេខ​ស្លាប់​និង​របួស​មាន​សរុប ១១០នាក់ ​ក៏​អាជ្ញាធរ​អះអាង​ថា នៅ​បាត់​ខ្លួន​និស្សិត ៣នាក់​ និង​អ្នក​រៀបចំ​កម្មវិធី​ជប់លៀង ១១នាក់​ទៀត។
យ៉ាង​ណា​មិញ​អាជ្ញារធរ​មិន​ទាន់​អះអាង​នៅ​ឡើយ​ទេ​ថា ​ទាំង​ជន​រង​គ្រោះ ​ទាំង​អ្នក​ស្លាប់ ​​មាន​និស្សិត​អាហារូបករណ៍​បរទេស​ ឬ​អត់​នៅ​ឡើយ​ទេ។
ដោយ៖ ជីព ចិត្ត
ប្រភព៖ asianewsnet​; koreaherald
Resource:http://news.sabay.com.kh