Tuesday, February 18, 2014

នា​យក​រដ្ឋ​មន្ត្រី​ថៃ​លោក​ជំទាវ​យីង​ឡាក់​នឹង​ប្រឈម​ការ​ចោទ​ប្រកាន់

នា​យក​រដ្ឋ​មន្ត្រី​ថៃ​លោក​ជំទាវ​យីង​ឡាក់​នឹង​ប្រឈម​ការ​ចោទ​ប្រកាន់​ពី​បទ ​ធ្វេស​ប្រហែស​នឹង​ការងារ​គ្រា​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុ​ករ​ និង​ក្រុម​សមត្ថ​កិច្ច​ដែល​បាន​ធ្វើ​អោយ​មនុស្ស​ស្លាប់​៤​នាក់​និង​ជា​ ច្រើន​នាក់​ទៀត​រង​របួស​ក្នុង​ពេល​យុទ្ធ​នា​ការ​រុះ​រើ​សំណង់​​របស់​ក្រុម​ បាតុករក្នុ​ង​ក្រុង​បាង​កក​។ ​គណៈ​កម្ម ​ការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​ថៃ​ បាន​ថ្លែង​ថា​ប្រសិន​ណា​បើ​តុលា​ការ​រក​ឃើញ​ថា​លោក​ជំទាវ​មាន​កំហុស​ នោះ​លោក​ជំទាវ​នឹង​អាច​ត្រូវ​គេ​ដក​ចេញ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​។​ គួរ​កត់​សម្គាល់​ថា​ ក្នុង​យុទ្ធ​នា​ការ​ រុះ​រើ​សំណង់​ក្រុម​បាតុ​ករ ​ប៉ូលីស​ថៃ​ម្នាក់​បាន​ស្លាប់​និង​ជន​ស៊ីវិល​៣​នាក់​ទៀត​ក៏​បាន​ស្លាប់​ផង​ ដែរ​ដោយ​សារ​គ្រាប់​​កាំ​ភ្លើង​​គ្រា​ដែល​មាន​មនុស្ស​ចំនួន​៦៤​នាក់​ផ្សេង​ ទៀត​រងរ​បួស​។
​ក្នុង​ចំណោម​អ្នក​របួស​ទាំង​នោះ ​មាន​ប៉ូលីស​ចំនួន​២៤​នាក់​រង​គ្រោះ​ថ្នាក់​។ ​មិន​មាន​សេច​ក្តី​រាយ​ការណ៍​ច្បាស់​ថា​តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ស្លាប់ ​និងរ​ង​របួស​ដោយ​គ្រាប់​កាំភ្លើងនោះ​ទេដោយសារ​តែ​​មន្ត្រី​​អ្នក​នាំ​ ពាក្យរ​ដ្ឋា​ភិបាល​និយាយ​ថា​ពួក​គេ​បាន​ប្រើតែ​គ្រា​ប់ជ័រ​តែប៉ុ​ណ្ណោះ​។ គួរ​រំលឹ​កថា​យុ​ទ្ធនា​ការរុះ​រើសំ​ណ​ង់រ​បស់ក្រុ​មបា​តុក​រ ​គឺ​នៅ​បន្ទាប់​ពី​មាន​បាតុកម្ម​ចំនួន​ប្រមាណ​៣ខែ​របស់​បាតុករ​នៅក្នុង​ ក្រុង​បាង​កក​ដោយ​មិន​ព្រម​ចាក​ចេញ​។ ក្នុង​អម្លុងពេ​ល​ធ្វើបា​តុកម្ម​នេះ​ ក្រុម​បាតុ​ករដឹកនាំ​ដោ​យ​​លោក​ស៊ូថេ​ប​ ត្រូវ​គេ​ឃើញ​បាន​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ក្រសួង​នានា​របស់​រាជ​រដ្ឋា​ ភិបាល​ដោយ​មិន​អោយ​បុគ្គលិក​រាជការ​អាច​ចូល​ទៅ​ធ្វើការ​បាន​ឡើយ​។ ប៉ូលីស​ថៃកា​លពីថ្ងៃ​អង្គារ​ បាន​ធ្វើ​យុទ្ធនា​ការ​រុះ​រើ​ដ៏​ធំ​មួយ​និង​បាន​តទល់​ជាមួយ​នឹង​ក្រុម​បាតុ​ ករ​ដែល​បាន​ដាក់​រនាំង​លួសបន្លានិ​ងបា​វខ្សាច់​...

ព័ត៌មានពិស្តា នៅ គេហទំព័រដើម